1 Timothy 5

1មិនត្រូវ​ស្ដីបន្ទោស​ប្រុស​ចាស់ៗឡើយផ្ទុយទៅវិញដាស់តឿន​គាត់​ដូចជាឪពុក​ហើយ​ប្រុស​ក្មេងៗដូចជា​បងប្អូន​ប្រុស 2ស្រីចាស់ៗដូចជាម្ដាយ​ហើយ​ស្រី​ក្មេងៗដូចជាបងប្អូនស្រីដោយ​សេចក្ដី​បរិសុទ្ធទាំងស្រុង 3ចូរគោរពស្រ្ដីមេម៉ាយ​ដែល​ពិតជាស្រ្ដីមេម៉ាយ​មែន។ 4ប៉ុន្ដែបើស្រ្ដីមេម៉ាយណាមានកូន​មាន​ចៅ​ចូរ​ឲ្យ​កូនចៅ​ទាំងនោះ​រៀនបង្ហាញ​ភាព​កតញ្ញូ​ដល់​ក្រុមគ្រួសារ​របស់​ខ្លួនជាមុនសិនព្រមទាំងសងគុណដល់ឪពុកម្ដាយដ្បិត​ធ្វើ​ដូច្នេះ​ទើប​សព្វព្រះហឫទ័យព្រះជាម្ចាស់ 5រីឯស្រ្ដីមេម៉ាយពិតប្រាកដហើយរស់នៅឯកោ​ស្រ្ដី​នោះ​នឹង​សង្ឃឹមលើព្រះជាម្ចាស់ទាំងព្យាយាមទូលអង្វរហើយអធិស្ឋាន​ទាំង​យប់ទាំងថ្ងៃ 6ប៉ុន្ដែស្រ្ដី​មេម៉ាយ​ណា​ដែលរស់នៅ​ក្នុង​សេចក្ដី​ស្រើបស្រាល​ទោះបី​នៅរស់​ក៏​ដោយ​ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ​ដែរ។ 7ចូរទូន្មាន​ពួកគេ​អំពី​សេចក្ដី​ទាំងនេះដើម្បី​ឲ្យ​ពួកគេ​ឥត​បន្ទោស​បាន 8ប៉ុន្ដែបើអ្នកណាមិនផ្គត់ផ្គង់​សាច់ញាតិ​របស់​ខ្លួនជាពិសេសក្រុម​គ្រួសារ​របស់​ខ្លួន​នោះ​ឈ្មោះ​ថា​បាន​បោះបង់ចោលជំនឿហើយអាក្រក់ជាងអ្នក​មិន​ជឿ​ទៅ​ទៀត។ 9ស្រ្ដីមេម៉ាយ​ដែល​ត្រូវ​រាប់​ចូល​ក្នុង​បញ្ជី​ត្រូវ​មានអាយុ​ចាប់ពី​ហុកសិបឆ្នាំឡើងទៅ​និង​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ 10ហើយគាត់​មាន​​​កេរ្តិ៍ឈ្មោះ​​ល្អ​ដោយព្រោះអំពើល្អទាំងឡាយគឺ​បាន​ចិញ្ចឹមកូន​បាន​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់បាន​លាង​ជើងឲ្យ​ពួក​បរិសុទ្ធ​បាន​ជួយ​អ្នក​រង​ទុក្ខលំបាក​និង​បាន​ខំប្រព្រឹត្ដល្អគ្រប់បែបយ៉ាង 11រីឯស្រ្ដីមេម៉ាយក្មេងៗវិញមិន​ត្រូវ​ចុះ​ក្នុង​បញ្ជី​ឡើយដ្បិតនៅពេល​ពួក​នាង​ឃ្លាត​ចេញ​ពី​ព្រះ​គ្រិស្ដ​ដោយ​មាន​ចិត្ដ​ស្រើប​ស្រាល​ពួកនាង​ចង់រៀបការ​ទៀត 12ហើយបណ្ដាល​ឲ្យ​ខ្លួន​មាន​ទោសដោយព្រោះបំពានសេចក្ដី​ដែល​ខ្លួន​បាន​សច្ចាពីមុន 13ម្យ៉ាងទៀតពួក​នាង​ចេះតែដើរ​ចុះ​ឡើងពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មិន​ធ្វើការ​អ្វី​ទេ​ហើយ​មិនគ្រាន់​តែ​មិនធ្វើការប៉ុណ្ណោះទេថែមទាំង​និយាយ​បេះបួយនិងជ្រៀត​ជ្រែក​កិច្ចការ​អ្នក​ដទៃ​ព្រមទាំង​និយាយ​ពី​ការ​ផ្សេងៗ​ដែលមិនគួរ​និយាយ​ទៀត​ផង។ 14ដូច្នេះខ្ញុំ​ចង់ឲ្យ​ស្រ្ដី​មេម៉ាយ​ក្មេងៗរៀបការបង្កើតកូន​និង​គ្រប់គ្រង​ផ្ទះ​សំបែង​ទៅ​ដើម្បីកុំ​ឲ្យ​អ្នក​ប្រឆាំងមានឱកាសនិយាយបង្ខូច​បាន​ឡើយ។ 15ដ្បិតមាន​ស្រ្ដី​មេម៉ាយ​មួយ​ចំនួន​បាន​បែរទៅតាម​អារក្ស​សាតាំងហើយ 16បើមាន​ស្រ្ដី​អ្នក​ជឿ​ម្នាក់​មាន​សាច់ញាតិ​ជា​ស្រ្ដីមេម៉ាយ​ចូរ​ឲ្យ​ស្រ្ដី​នោះ​ជួយ​ស្រ្ដី​មេម៉ាយ​នោះ​ចុះមិន​ត្រូវ​ដាក់បន្ទុក​លើ​ក្រុមជំនុំទេដើម្បី​ឲ្យ​ក្រុម​ជំនុំ​ជួយ​ពួក​ស្រ្ដីមេម៉ាយពិតប្រាកដ 17ចាស់ទុំទាំងឡាយ​ណា​ដែលដឹកនាំ​បាន​ល្អ​នោះ​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួលកិត្ដិយសទ្វេដងជាពិសេស​ពួក​ចាស់​ទុំ​ដែលធ្វើការនឿយហត់ក្នុង​ការ​ប្រកាស​ព្រះបន្ទូលនិង​ការ​បង្រៀន 18ដ្បិតបទគម្ពីរចែង​ទុក​ថាមិន​ត្រូវ​ឃ្លុំមាត់គោ​ពេល​បញ្ជាន់ស្រូវឡើយហើយ​ចែង​ទុក​ទៀត​ថា​អ្នកធ្វើការស័ក្ដិសម​នឹង​ទទួល​បានឈ្នួល​របស់​ខ្លួន 19មិនត្រូវ​ទទួលយកពាក្យ​ចោទ​ប្រកាន់ទាស់នឹងចាស់ទុំ​ណា​ម្នាក់ឡើយលើក​លែង​តែ​មាន​សាក្សីពីរបីនាក់ 20រីឯអ្នក​ដែលប្រព្រឹត្ដបាប​ចូរ​ស្ដីបន្ទោស​អ្នក​នោះ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំងអស់ដើម្បី​ឲ្យ​អ្នក​ផ្សេងទៀតខ្លាចដែរ 21នៅចំពោះព្រះជាម្ចាស់និង​ព្រះ​គ្រិស្ដយេស៊ូព្រមទាំង​ពួក​ទេវតាដែល​ព្រះអង្គ​បាន​ជ្រើសរើស​ខ្ញុំ​សូម​ដាស់តឿន​យ៉ាង​ម៉ឹងម៉ាត់ថា​អ្នក​ត្រូវ​កាន់តាម​សេចក្ដី​ទាំងនេះដោយមិនរើស​មុខ​អ្នក​ណាធ្វើ​អ្វី​ដោយ​លំអៀងឡើយ 22កុំប្រញាប់ដាក់ដៃលើ​អ្នក​ណា​ម្នាក់​ហើយ​មិន​ត្រូវ​រួមចំណែក​ក្នុង​បាប​របស់​អ្នកដទៃឡើយ​ផ្ទុយទៅវិញ​ចូរ​រក្សាខ្លួន​ឲ្យ​បរិសុទ្ធ 23កុំផឹក​តែ​ទឹកឡើយ​ចូរ​ផឹកស្រា​ទំពាំង​បាយ​ជូរបន្ដិចបន្ដួចផងដោយព្រោះក្រពះនិងជំងឺ​ដែល​អ្នក​មាន​ជារឿយៗ 24បាបរបស់មនុស្សខ្លះបង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​មុនការ​ជំនុំ​ជម្រះប៉ុន្ដែ​បាប​របស់​មនុស្ស​ខ្លះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាមក្រោយ 25រីឯការល្អ​វិញ​ក៏​ឃើញច្បាស់ដូច្នោះដែរហើយ​ទោះបី​មិន​ឃើញ​ច្បាស់​ក៏​មិនអាចលាក់បាំងបាន​ដែរ។
Copyright information for KhmKCB